នៅព្រឹកថ្ងៃ សុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨
ថ្ងៃ សុក្រ ទី ០៦ កក្កដា ២០១៨ |
1108
ក្រុមការងារក្រសួងទេសចរណ៍ដែលដឹកនាំដោយឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ហើយក៏ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទ្រៀល ព្រមជាមួយលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង បានផ្តល់ជាមតិសំណេះសំណាលដើម្បីបញ្ជ្រាបការយល់ដឹងអំពីការធ្វើអនាម័យបរិស្ថានសហគមន៍ និងបានសហការជាមួយលោកនាយកវិទ្យាល័យទ្រៀល លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស គណៈកម្មការគ្រប់គ្រងផ្សាររំលង ព្រះសង្ឃ និង មន្រ្តីនគរបាលឃុំទ្រៀល បានចុះធ្វើការរើសសម្រាមសម្អាតបរិវេណជុំវិញវិទ្យាល័យទ្រៀល និង ជុំវិញផ្សាររំលងទាំងមូល ព្រមទាំងធ្វើការចែកជូននូវធុងសម្រាមសម្រាប់ប្រើប្រាស់ក្នុងបរិវេណសាលា ក្រោមអធិបតិយភាពឯកឧត្តម ណេប សាមុត ដើម្បីធានាបានយុទ្ធនាការ ឃុំស្អាត ភូមិស្អាត ផ្សារស្អាត និងសាលាស្អាត។
ឯកសារភ្ជាប់ (១)
គ្មានទិន្នន័យ
ព័ត៌មានស្រដៀង
ការរាយការណ៍យុទ្ធនាការសម្អាត និងបញ្ជ្រាបការយល់ដឹង ថ្ងៃ អង្គារ ទី ១៨ កុម្ភៈ ២០២០
រដ្ឋបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតចូលរួមអបអរសាទរ ទិវាពិភពលោកស្អាត ថ្ងៃ អង្គារ ទី ០១ តុលា ២០១៩
កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ធនាគារឯកទេសអ៊ីអន (ខេមបូឌា) ភីអិលស៊ី ថ្ងៃ សៅរ៍ ទី ២៩ មិថុនា ២០១៩