សម្អាតតំបន់ឆ្នេរ
ការប្រកួតប្រជែងសម្អាតឆ្នេរ (Coastal Cleanup)៖ សំដៅដល់ការសម្អាតនៅតាមឆ្នេរខ្យាច់
សកម្មភាព៖
- ធ្វើការសម្អាត និងរើសសំរាមនៅតាមទីតាំងដែលបានជ្រើសរើស
- ធ្វើការគ្រប់គ្រង និងទុកដាក់សំណល់ឲ្យបានត្រឹមត្រូវ ដោយមានការអនុវត្តការបែងចែកសំណល់ទៅតាមប្រភេទ (សំណល់សរីរាង្គ សំណល់កែច្នៃបាន និងសំណល់ផ្សេងៗ)
- ធ្វើការបញ្ជ្រាបការយល់ដឹង និងអប់រំ ប្រជាពលរដ្ឋដែលទៅលេងកំសាន្តតំបន់នោះ ឲ្យយល់ដឹងពីបញ្ហាចោលសំរាមពាសវាលពាសកាល ផលប៉ះពាល់នៃសំរាមជាថង់ប្លាស្ទីក និងបញ្ហាបរិសា្ថនដទៃទៀត ឬកៀរគរអ្នកស្ម័គ្រចិត្ត ឬសប្បុរសជនឲ្យចូលរួមសម្អាត និងគាំទ្រក្រុមរបស់ខ្លួនដោយប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយផ្សេងៗ
- ធ្វើការកែច្នៃ ឬប្រើប្រាស់ឡើងវិញ នូវកាកសំណល់ដែលប្រមូលបានតាមគ្រប់រូបភាព ដើម្បីបំរើដល់សកម្មភាពផ្សេងៗខាងលើ