ក្រុមការងារបានសហការជាមួយសាស្ត្រាចារ្យ ដឹកនាំក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Yeungnam (Yeungnam University) នៃសាធារណរដ្ឋកូរ៉េ និងសិស្ស-និស្សិតស្ម័គ្រចិត្តចំនួន ៤០រូប
ថ្ងៃ​ សុក្រ ទី​ ៣១ សីហា ២០១៨ | 1276

ប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ក្នុងការមកទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ ក្នុងមួយឆ្នាំៗ។ យ៉ាងណាមិញ បញ្ហាសំរាម ពិសេសសំរាមប្លាស្ទីក បានក្លាយទៅជាឧបសគ្គក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសទេសចរណ៍ទីក្រុង ពីព្រោះ ទីក្រុងគឺជាគោលដៅទេសចរណ៍ដែលមានលំហូរអ្នកទេសចរច្រើន និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ធម្មជាតិ និងកែច្នៃជាច្រើន ។ បញ្ហានៃការទុកដាក់សំរាមនេះគឺជាបញ្ហារួម ដែលទាមទារអោយមានការតាំងចិត្ត និងចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងផ្នែកសាធារណៈ និងឯកជន ពិសេសការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន។

1.jpg (311 KB)

ការអប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ ដូចជា កម្មវិធីសម្អាតជាដើម គឺជាយន្តការមួយយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តអោយមានការចូលរួមក្នុងកិច្ចការពារអនាម័យ និងបរិស្ថានទីក្រុង។ ដូចនេះហើយ ក្រុមការងារក្រសួងទេសចរណ៍ បានសហការជាមួយស្ថាប័នឯកជន អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន រៀបចំកម្មវិធីសម្អាត និងបញ្ជ្រាបការយល់ដឹងជាប្រចាំ ដែលជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារ បានសហការជាមួយសាស្ត្រាចារ្យដឹកនាំក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Yeungnam (Yeungnam University) នៃសាធារណរដ្ឋកូរ៉េ និងសិស្ស-និស្សិតស្ម័គ្រចិត្ត ចំនួន ៤០រូប ក្រោមកិច្ចសហការសម្របសម្រួលពីរដ្ឋបាលខណ្ឌដូនពេញក្នុងសកម្មភាពសម្អាតនៅតាមវិថីព្រះស៊ីសុវត្ថិ ចាប់ពីសួនច្បាររង្វង់មូលកួចកាណុង ទៅកាន់ទីរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ។ ការរៀបចំកម្មសម្អាតនេះ មានគោលបំណងដើម្បី៖

  • ផ្សព្វផ្សាយព័ត៌មាន និងផ្តល់នូវចំណះដឹងទូទៅអំពីភាពអវិជ្ជមានចេញពីការទុកដាក់សំរាមពុំបានត្រឹមត្រូវនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាដើម
  • ក្រើនរំលឹក ដាស់តឿនទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់អំពីផលប្រយោជន៍នៃភាពស្អាត អនាម័យ និងបរិស្ថានស្អាត
  • លើកទឹកចិត្ត និងជំរុញអោយប្រជាពលរដ្ឋក្នុងតំបន់ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តក្នុងកិច្ចការងារថែទាំ អនាម័យ ភាពស្អាតអោយក្លាយជាទំលាប់រស់នៅល្អប្រចាំថ្ងៃ និងជៀសផុតពីទំលាប់ខុសឆ្គងដែលធ្លាប់មានពីមុន

2.jpg (284 KB)

3.jpg (223 KB)

4.jpg (247 KB)

5.jpg (211 KB)

6.jpg (352 KB)

7.jpg (947 KB)

8.jpg (830 KB)

9.jpg (814 KB)

10.jpg (214 KB)

11.jpg (335 KB)

13.jpg (225 KB)

14.jpg (263 KB)

 

ឯកសារភ្ជាប់ (១)
គ្មានទិន្នន័យ
ព័ត៌មានស្រដៀង