រដ្ឋបាលខេត្តក្រុងព្រះសីហនុ និងមន្ទីរទេសចរណ៍បានសហការជាមួយសណ្ឋាគារជីនប៉ី រៀបចំយុទ្ធនាការទីក្រុងស្អាត ក្នុងគោលបំណងជំរុញការអប់រំផ្សព្វផ្សាយ លើកម្ពស់សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ
ថ្ងៃ​ ព្រហស្បតិ៍ ទី​ ០២ ឧសភា ២០១៩ | 3991

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រុងព្រះសីហនុ និងមន្ទីរទេសចរណ៍បានសហការជាមួយសណ្ឋាគារជីនប៉ី ក្រោមអធិបតីភាពឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត អភិបាលរងក្រុង ប្រធាន អនុប្រធានមន្ទីរមួយចំនួន    និងមានការចូលរួមពីអង្គភាពសមត្ថកិច្ច អាជ្ញាធរ និស្សិតសកលវិទ្យាល័យបៀលប្រាយ យុវជន សសយក អាជីវករទេសចរណ៍ និងបុគ្គលិកជីនប៉ីសរុបប្រមាណ៣៥០នាក់  ក្រោមប្រធានបទ “ ទីក្រុងស្អាត បរិស្ថានល្អ កំណើនទេសចរ “ក្នុងគោលបំណងជំរុញការអប់រំផ្សព្វផ្សាយ លើកម្ពស់សណ្តាប់ធ្នាប់   បរិស្ថាន អនាម័យសាធារណៈ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកនៅក្នុងទីក្រុង និងតំបន់ឆ្នេរដល់អាជីវករ​ និងប្រជាពលរដ្ឋឲ្យបានកាន់តែទូលំទូលាយ និងមានការសំអាតផ្លូវជុំវិញតោពីរ និងឆ្នេរអូរឈើទាលផងដែរ។

2019-05-02 10.26.28.jpg (293 KB)

2019-05-02 10.31.53.jpg (341 KB)

2019-05-02 10.32.06.jpg (302 KB)

2019-05-02 10.32.19.jpg (377 KB)

2019-05-02 10.32.25.jpg (314 KB)

ឯកសារភ្ជាប់ (១)
គ្មានទិន្នន័យ
ព័ត៌មានស្រដៀង